(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យទី១៤ ខែមីនា ឆ្នាំ២០២១ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។ ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ អ្នកកើតជំងឺកូវីដ១៩ម្នាក់ ដែលព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី បានទទួលមរណភាព (ចុចអាន)
២៖ ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាបន្ទាន់ (ចុចអាន)
៣៖ ក្រសួងសុខាភិបាល ផ្អាកជាបណ្តោះអាសន្នចាក់វ៉ាក់សាំង Sinopharm សម្រាប់អ្នកចាក់លើកទី១ ខណៈអ្នកត្រូវចាក់លើកទី២ នៅតែបន្តធម្មតា (ចុចអាន)
៤៖ សេចក្តីថ្លែងការណ៍៖ កម្ពុជាត្រៀមខ្លួនចូលរួមជួយមីយ៉ាន់ម៉ា ដើរវិលទៅរកភាពប្រក្រតីឡើងវិញ ស្របតាមគោលការណ៍អាស៊ាន (ចុចអាន)
៥៖ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យផ្អាករាល់ការជួបជុំ ចំពោះមុខនៃការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ (ចុចអាន)
៦៖ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ចាក់វ៉ាក់សាំងកូវីដ១៩ ដល់ជនអាទិភាពជាង២៦ម៉ឺននាក់ (ចុចអាន)
៧៖ អនុក្រឹត្យ៖ មិនពាក់ម៉ាស់ ឬរក្សាគម្លាតនៅទីតាំងកំណត់ដោយអាជ្ញាធរ ពិន័យប្រាក់ពី២០ម៉ឺនរៀល ទៅ១លានរៀលសម្រាប់បុគ្គល និងពិន័យប្រាក់ ២លានរៀល ទៅ១០លានរៀល សម្រាប់ម្ចាស់ទីតាំងសហគ្រាស អាជីវកម្ម (ចុចអាន)
៨៖ ចាប់វាយខ្នោះម្ចាស់ខារ៉ាអូខេ «ពិភពតារ៉ារះ» នៅខណ្ឌពោធិ៍សែនជ័យ ក្រោយលួចបើកអាជីវកម្ម មិនស្ដាប់ការណែនាំ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ (ចុចអាន)
៩៖ រាជរដ្ឋាភិបាល សម្រេចលើកលែងករណី ការបូជាសពសាសនិកឥស្លាម និងជនជាតិដើមភាគតិច ដែលស្លាប់ដោយជំងឺកូវីដ-១៩ (ចុចអាន)
១០៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យយកសណ្ឋាគារចំនួន២ ដើម្បីធ្វើជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ (ចុចអាន)