Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្ញៀវពិសេសប្រចាំសប្តាហ៍៖ អ្នកជំនាញសេដ្ឋកិច្ច នឹងពន្យល់អំពី៖ «ផលប៉ះពាល់សេដ្ឋកិច្ចនៃការផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍នៃព្រឹត្តិការណ៍២០កុម្ភៈ» នៅថ្ងៃស្អែក

14-03-2021 11:25

(ភ្នំពេញ)៖ កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» សម្រាប់នៅថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ បណ្ឌិត ឆេង គីមឡុង អ្នកជំនាញផ្នែកសេដ្ឋកិច្ច វិទ្យាស្ថានចក្ខុវិស័យអាស៊ី នឹងពន្យល់អំពី៖ «ផលប៉ះពាល់សេដ្ឋកិច្ចនៃការផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍នៃព្រឹត្តិការណ៍២០កុម្ភៈ» ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News។

ការផ្សាយនៃកិច្ចសម្ភាសរវាងអង្គភាពព័ត៌មាន Fresh News និងបណ្ឌិត ឆេង គីមឡុង ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ហើយក៏នឹងមានការផ្សាយឡើងវិញ នៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ (ក្នុងសប្តាហ៍ដដែល)។

សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយ របស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស, ទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.