(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសផ្អាកដំណើរការជាបណ្តោះអាសន្ន សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅទូទាំងខេត្តកោះកុង ដោយសារមានការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅក្នុងស្រុកគិរីសាគរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការផ្អាកជាបណ្តោះអាសន្ននេះ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ហើយយោងទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សាលារដ្ឋ និងឯកជន នៅទូទាំងខេត្តមាត់សមុទ្រនេះ ត្រូវផ្អាកដំណើរការចាប់ពីពេលនេះ រហូតដល់មានការជូនដំណឹងជាថ្មី។ ទោះជាយ៉ាងនេះក្តី គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ៖