(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចជោ ហ៊ុន សែន សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ បានចុះយកសំណាកទៅហាង Metro Azura ក្នុង TK Avenue ខណ្ឌទួលគោក ក្រោយមានអ្នកជំងឺម្នាក់ បានចូលទៅទីនោះ។
អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ មានអ្នកកើតកូវីដម្នាក់ បានចូលទៅហាងមួយនេះ ដូច្នេះហើយខាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោ បានចុះយកសំណាកមនុស្ស៥០នាក់ ក្នុងនោះមានស្រី២៦នាក់ នៅហាងមួយនេះ ក្នុង TK Avenue ទួលគោក ដើម្បីទៅធ្វើតេស្តបន្តទៀត។
សូមបញ្ជាក់ថា ដោយសារអ្នកវិជ្ជមានកូវីដ១៩ ចេះតែកើនឡើងជាបន្តបន្ទាប់ ដូច្នេះហើយក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោ បានចុះយកសំណាកមនុស្សនៅតាមគោលដៅជាច្រើន ក្នុងរាជធានីភ្នំពេញ ដើម្បីយកទៅធ្វើតេស្តស្វែងរកអ្នកកើតកូវីដបន្តទៀត៕