(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ បានចេញមកច្រានចោលនូវព័ត៌មានមិនពិត អំពីវិធីព្យាបាលជំងឺកូវីដ-១៩ ដែលកំពុងចែកចាយ នៅលើបណ្ដាញសង្គម Facebook នាំឲ្យមានការយល់ច្រឡំ។
លោកស្រី ឱ វណ្ឌឌីន បានបញ្ជាក់យ៉ាងដូច្នេះថា «ព័ត៌មានដែលបានចែកចាយនោះ មិនត្រឹមត្រូវទេ សូមកុំចែកចាយបន្ដ»។
គួរជម្រាបថា នេះមិនមែនជាលើកទី១នោះទេ ដែលក្រសួងសុខាភិបាលចេញមកច្រានចោលព័ត៌មានមិនពិត ពាក់ព័ន្ធជាមួយនឹងវិធីព្យាបាល និងការប្រើប្រាស់ថ្នាំសម្រាប់អ្នកកើតជំងឺកូវីដ-១៩ ដើម្បីទទួលទាន។
គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុប១២៦៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦២៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៦៣៩នាក់៕