(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ បុគ្គលិកក្រុមហ៊ុន DPCG និងក្រុមហ៊ុន ING ចំនួន២៨នាក់ បានប្រកាសសូមបរិច្ចាគថវិកា ២,៤៣០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុប១២៦៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦២៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៦៣៩នាក់៕