(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចលុបអាជ្ញាបណ្ណគេហទំព័រចំនួន២ ដែលផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញករណីជំងឺកូវីដ-១៩ ដែលបង្កចលាចលក្នុងសង្គម។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់លោក ខៀវ កាញារីទ្ធ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១២ ខែមីនានេះ បានសម្រេចលុបអាជីវកម្មគេហទំព័រឈ្មោះ សាន ព្រំ ព័ត៌មាន www.sanprum.nwes.com និង www.live-daily.com ដែលមានលោក ទេព វីរៈ ជាម្ចាស់អាជ្ញាបណ្ណ។

ការសម្រេចលុបចោលនេះ ក៏ដោយសារក្រសួងព័ត៌មានបានចាត់ទុកថា គេហទំព័រទាំង២នេះ បានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត បង្កភាពច្របូកច្របល់ និងចលាចលនៅក្នុងសង្គម ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួណបានតម្កល់ទុកនៅក្រសួងព័ត៌មាន»៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់លោក ខៀវ កាញារីទ្ធ៖