(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាព នៃរដ្ឋបាលខណ្ឌឫស្សីកែវ សហការជាមួយមន្ត្រីសុខាភិបាល បានបន្តរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ចំនួន២ករណីទៀត «២ទីតាំង» និងមានអ្នកពាក់ព័ន្ធចំនួន ៥នាក់ផ្សេងទៀត ហើយបាននិងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ និងកើនឡើង៧កន្លែងហើយ ក្រោយពីបានបើកឲ្យដំណើរការជាសាធារណៈឡើងវិញ១កន្លែងនូវផ្ទះឈ្មោះ ឡាយ គា អ្នកជំងឺកូវីដ១៩ ពាក់ព័ន្ធ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ)។
លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឲ្យដឹងថា មន្រ្តីសុខាភិបាលបានបន្តរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ១៩ នៅយប់រំលងអាធ្រាត្រឈាន ចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ចំនួន០២នាក់ ស្មើនឹង០២ទីតាំងបន្ថែមទៀត រួមមានដូចខាងក្រោម៖
*ទី១៖ ទីតាំងផ្ទះលេខ១០៥ បុរីកាំកូស៉ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ អ្នកជម្ងឺ ភេទប្រុស អាយុ៤៥ឆ្នាំ។
*ទី២៖ ទីតាំងផ្ទះលេខ១០៦ បុរីកាំកូស៊ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ អ្នកជម្ងឺ ភេទប្រុស អាយុ៤៥ឆ្នាំ ដោយទីតាំងទាំង២នេះ មានអ្នកពាក់ព័ន្ធ ០៥នាក់ (ស្រី០៤នាក់)។
បច្ចុប្បន្នអ្នកជម្ងឺទាំង០២នាក់ បានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីធឺខនធីណង់តាល់ (បចុ្ចប្បន្ន The Great Duke)។ រីឯអ្នកដែលពាក់ព័ន្ធទាំង០៥នាក់ ត្រូវបានឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ហើយអាជ្ញាធរ បានសម្រេចបិទទីតាំងទាំង២នេះ ជាបណ្ដោះអាសន្ន។
សូមជម្រាបថា សម្រាប់ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មកទល់ពេលនេះ មានទីតាំងចត្តាឡីស័កចំនួន០៧កន្លែងហើយ ក្រោយពីបានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ២ករណី ស្មើនិង២ទីតាំងបន្ថែមទៀត ដែលមានដូចខាងក្រោម៖
*១៖ សម្រាប់សង្កាត់ទួលសង្កែទី២គឺ៖ ផ្ទះ សួស តូនី ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២, Ho Ming Jie ផ្ទះលេខ 103 ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ និងទីតាំងផ្ទះលេខ០៨២J ផ្លូវកាំកូស៊ីធី ក្រុមទី៧ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ អ្នកជម្ងឺឈ្មោះ បុរស អាយុ៤០ឆ្នាំ មុខរបរតន្ត្រីករ មានអ្នកពាក់ព័ន្ធ ១០នាក់ (ស្រី០៦នាក់)។
*៦៖ សង្កាត់ឫស្សីកែវ គឺផ្ទះ គិន កូលាប ផ្ទះ១១៣២ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ។
*៧៖ សង្កាត់គីឡូម៉ែត្រលេខ៦ ទីតាំងផ្ទះលេខ១៤ ផ្លូវលេខ៩ ក្រុមទី៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ អ្នកជម្ងឺឈ្មោះ សុគន្ធ នីសា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ តារាចម្រៀង និងមានអ្នកពាក់ព័ន្ធ០៥នាក់ (ស្រី០៤នាក់)។
*៨៖ និងដោយឡែក សង្កាត់គីឡូម៉ែត្រលេខ៦នេះ គឺផ្ទះឈ្មោះ ឡាយ គា ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦, អាជ្ញាធរ បានសម្រេចបើកឲ្យដំណើរការជាសាធារណៈឡើងវិញហើយ ក្រោយពីបានបិទជាបណ្ដោះអាសន្ន ដើម្បីធ្វើចត្តាឡីស័ក១៤ថ្ងៃ ពាក់ព័ន្ធ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ) កាលពីរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១៕