(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ អនុប្រធានសាលាឧទ្ធរណ៍ លោក ប្លង់ សំណាង បានសម្រេចកែប្រែបទចោទប្រកាន់ និងសម្រេចផ្តន្ទាទោស អតីតតារាចម្រៀង អ៊ូ រស្មី ច្រៀងប្រចាំផលិតកម្មឆ្លងដែន និងរៃមាស ដាក់ពន្ធនាគារ៥ឆ្នាំ និងពិន័យ១០លានរៀល ពីបទអូសទាញពេស្យាចារកុមារ ។
លោកចៅក្រម ប្លង់ សំណាង ថ្លែងក្នុងសវនាការ ថា មានភស្តុតាងគ្រប់គ្រាន់ទៅលើជនជាប់ចោទឈ្មោះ អូ រស្មី ពីបទអូសទាញពេស្យាចារកុមារ តាមបញ្ញត្តិមាត្រា៣៥ ច្បាប់ ស្ដីពីការបង្ក្រាបអំពើ ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
នាពេលសវនាការកន្លងទៅ ជនរងគ្រោះអាយុ១៤ឆ្នាំ បានឆ្លើយទទួលស្គាល់ថា ការរួមភេទជាមួយតាតា គឺកើតចេញពីការស្ម័គ្រចិត្ត ព្រោះជនរងគ្រោះចង់ក្លាយជាតារា ពោលគឺគ្មានការបង្ខិតបង្ខំនោះទេ។
តារាចម្រៀង អូ រស្មី អាយុ៣៦ឆ្នាំ ស្នាក់នៅក្នុងបុរីពិភពថ្មី សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ បានត្រូវសមត្ថកិច្ច នគរបាលការិយាល័យប្រឆាំង ការជួញដូរ មនុស្ស និងការពារ អនីតិជន រាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៤ យោងតាមពាក្យបណ្តឹងរបស់ម្តាយ ក្មេងស្រី រងគ្រោះអាយុ១៤ឆ្នាំ៕