Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បញ្ចប់មណ្ឌលចត្តាឡីស័ក សណ្ឋាគារ២កន្លែង នៅខេត្តព្រះសីហនុ, អាជ្ញាធរអនុញ្ញាតឲ្យដំណើរការអាជីវកម្មឡើងវិញ តែអនុវត្តវិធានការ៣ការពារ និង៣កុំ

11-03-2021 21:16

(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ចប់មណ្ឌលចត្តាឡីស័ក នៅសណ្ឋាគារ២កន្លែង គឺសណ្ឋាគារហ័ងហ្គ័នជាយី ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២០០ សង្កាត់លេខ៤ និងសណ្ឋាគារ-កាស៉ីណូ ជីនប៉ី (ជីនប៉ី២) ដែលមានទីតាំងស្ថិតនៅវិថី២ធ្នូ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ លោក គួច ចំរើន បានអនុញ្ញាតឲ្យសណ្ឋាគារទាំងពីរទីតាំងនេះ ដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញ ប៉ុន្ដែត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។

គួរជម្រាប ដោយសារតែជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ វាយប្រហារខេត្តព្រះសីហនុខ្លាំង អាជ្ញាធរខេត្តមួយនេះបានសម្រេចផ្អាកនូវអាជីវកម្មមួយចំនួន ក្រោយរកឃើញថា មានការពាក់ព័ន្ធអ្នកដែលកើតជំងឺកូវីដ ខណៈមនុស្សជាច្រើនម៉ឺននាក់ត្រូវយកសំណាកទៅពិនិត្យ និងតម្រូវឲ្យធ្វើចត្តាឡីស័ក៕