(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍៣៩នាក់ថែមទៀត ខណៈអ្នកជំងឺ៤៨នាក់ជាសះស្បើយ
២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១១៨លាន ៦២ម៉ឺននាក់ ស្លាប់ជាង ២លាន ៦៣ម៉ឺននាក់ និងជាសះស្បើយជាង ៩៤លាននាក់!
៣៖ ក្រសួងសុខាភិបាល ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅទូទាំងប្រទេស លើកទី១កើនដល់ចំនួន ១០៩,៨៥៤នាក់ និងលើកទី២ចំនួន ៤៣៥៧នាក់
៤៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៦ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,៦១០នាក់ស្លាប់ នៅក្នុងពេលតែ១ថ្ងៃ
៥៖ ក្រសួងសុខាភិបាល៖ អ្នកកើតជំងឺកូវីដ១៩ម្នាក់ ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី បានទទួលមរណភាព
៦៖ ទីបំផុតកញ្ចប់ថវិកាសង្គ្រាះចំនួន «១.៩ទ្រីលានដុល្លារ» ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ត្រូវបានសភាអនុម័តហើយ
៧៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យយកសណ្ឋាគារចំនួន២ ដើម្បីធ្វើជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩
៨៖ ប្រទេសចិន និងសមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខ UN «ថ្កោលទោសការបង្ក្រាប ដោយយោធាមីយ៉ាន់ម៉ា លើក្រុមបាតុករ» និងជំរុញការដោះស្រាយបញ្ហា តាមរយៈការទូត និងកិច្ចសន្ទនា
៩៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកា ជាង១៥០០លានរៀល និងសម្ភារៈបន្ថែមទៀត ដល់ខេត្តជាប់ព្រំដែនថៃ និងវៀតណាម ដើម្បីរៀបចំធ្វើចត្តាឡីស័ក
១០៖ ថៃកំពុងពិចារណាកសាងពន្ធនាគារ ឲ្យធំជាងមុន ដើម្បីឆ្លើយតបចំនួនអ្នកទោសនយោបាយ កើនឡើង
១១៖ ក្រសួងសុខាភិបាល ផ្អាកជាបណ្តោះអាសន្នចាក់វ៉ាក់សាំង Sinopharm សម្រាប់អ្នកចាក់លើកទី១ ខណៈអ្នកត្រូវចាក់លើកទី២ នៅតែបន្តធម្មតា
១២៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ផ្ញើសារជូនពរប្រធានាធិបតីស៊ីរី និងភរិយា ឲ្យឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩
១៣៖ លោក ហ៊ុន ម៉ានី សម្តែងក្តីរន្ធត់ និងសោកស្តាយចំពោះការស្លាប់អ្នកជំងឺកូវីដ-១៩ម្នាក់ នៅមន្ទីរពេទ្យរុស្សី
១៤៖ សហរដ្ឋអាមេរិកប្រកាស ដាក់ទណ្ឌកម្មលើកូនៗពីរនាក់ របស់លោក មីន អោង ហ្លេង និងក្រុមហ៊ុនពាក់ព័ន្ធចំនួន៦
១៥៖ អ្នកនាំពាក្យ៖ ស្ត្រីនគរបាលបំបៅដោះកូន ពេលកំពុងបំពេញការងារ មិនមានកំហុសនោះទេ ហើយទទួលបានការលើកទឹកចិត្តថែមទៀត
១៦៖ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងធ្វើទស្សនកិច្ចដ៏សំខាន់មួយនៅកូរ៉េខាងត្បូង នាសប្តាហ៍ក្រោយនេះ
១៧៖ សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ បានឆ្លងផុតព្រឹទ្ធសភាហើយ
១៨៖ ឥណ្ឌូណេស៊ី៖ រថយន្តក្រុងដឹកសិស្ស ជ្រុលចង្កូតធ្លាក់ចូលជ្រោះ, មនុស្ស២៧នាក់ស្លាប់ និង៣៩នាក់របួស
១៩៖ ខែដំបូង ការនាំចេញរបស់កម្ពុជាទៅវៀតណាម មានទឹកប្រាក់ជិត៥០លានដុល្លារ !
២០៖ របាយការណ៍៖ គិលានុបដ្ឋាក-គិលានុបដ្ឋាយិកា ៣,០០០នាក់ ស្លាប់ដោយសារកូវីដ-១៩
២១៖ ជប៉ុន៖ ថ្ងៃនេះជាខួប ១០ឆ្នាំគត់នៃគ្រោះរញ្ជួយដី និងមហារលកយក្សស៊ូណាមិ ដែលបានវាយប្រហារ តំបន់រោងចក្រនុយក្លេអ៊ែរ Fukushima និងផ្តាច់ជីវិតមនុស្សជិត ២០,០០០នាក់
២២៖ អ្នកការទូតកំពូលចិន និងអាមេរិក នឹងជួបពិភាក្សាគ្នាកម្រិតខ្ពស់នៅរដ្ឋ Alaska សហរដ្ឋអាមេរិក
២៣៖ ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៥៨នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ
- ព័ត៌មាន Fresh News Plus
១៖ WhatsApp កំពុងសាកល្បងមុខងារចាក់សោរឆាត និងលុបសារដោយស្វ័យប្រវត្តិក្នុងរយៈពេល ២៤ម៉ោង
២៖ ទ្រព្យសម្បត្តិលោក Elon Musk កើនឡើងថែម ២៥ពាន់លានដុល្លារទៀតនៅថ្ងៃនេះ នាំឲ្យទ្រព្យសម្បត្តិសរុបរបស់លោក ជិតវ៉ាដាច់លោក Jeff Bezos
៣៖ Apple បោះទុនវិនិយោគជាង ១ពាន់លានដុល្លារ បង្កើតមជ្ឈមណ្ឌស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏ធំនៅតំបន់អឺរ៉ុប
៤៖ Hacker ចំនួន ១០ក្រុម បានប្រើចន្លោះប្រហោងរបស់កម្មវិធី Microsoft វាយប្រហារប្រព័ន្ធ Network ជាច្រើននៅជុំវិញពិភពលោក
៥៖ តារាចម្រៀងផលិតកម្ម រស្មីហង្សមាស ឱក សុគន្ធកញ្ញា ប្រកាសតាម Facebook ថា «ខ្លួនអវិជ្ជមាន Covid-19» ពេលធ្វើតេស្តលើកទី១
៦៖ Liverpool និង PSG ដឹកដៃគ្នាឡើងវគ្គ ៨ក្រុមនៃ UCL ក្រោយទម្លាក់គូប្រជែងរៀងៗខ្លួន
៧៖ Man City ធ្វើបានល្អវិញ តាមរយៈឈ្នះ Southampton ៥-២ នាំមុខកំពូលតារាង ១៤ពិន្ទុ
៨៖ កូរ៉េខាងត្បូង ប៉ះម្ចាស់ផ្ទះជប៉ុន ក្នុងមិត្តភាពចុងខែនេះ ដើម្បីត្រៀមលេងវគ្គជម្រុះ World Cup 2022
៩៖ ជោគជ័យខ្លាំងក្រោមវិបត្តិ COVID-19! សេវាកម្ម Streaming របស់ក្រុមហ៊ុន Disney កើនចំនួនអ្នកប្រើប្រាស់រហូតដល់១០០លាននាក់
១០៖ ទីបំផុត! ក្រុមនារី IZ*ONE នឹងរំសាយក្រុម «Disband» នៅក្នុងខែមេសា បន្ទាប់ពីបានពិភាក្សាបន្តកិច្ចសន្យា មិនត្រូវរ៉ូវគ្នា
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com