(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៧ករណី ក្នុងនោះ ករណីប្រើប្រាស់២ករណី និងជួញដូរ១៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ២៦នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១៨៩ករណី ឃាត់មនុស្ស៤៣៥នាក់ (ស្រី២៦នាក់)៕