(បន្ទាយមានជ័យ)៖ នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ មន្ត្រីរដ្ឋបាលក្រុង ព្រមទាំងកងកម្លាំងចម្រុះទាំង៣ប្រភេទ ចុះអប់រំ និងផ្សព្វផ្សាយបន្ថែមអំពីជំងឺកូវីដ១៩ ដើម្បីកុំឲ្យឆ្លង ក្នុងសហគមន៍។
លោកបានណែនាំអនុវត្តក្នុងវិធានការការពារកូវីដ១៩ ទាំងអស់គ្នា «៣ការពារ និង៣កុំ» រួមមាន៖
*៣ ការពារ៖ ពាក់ម៉ាស, លាងដៃ និងគម្លាតសង្គម គម្លាតបុគ្គល
*៣ កុំ៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់, កុំទៅកន្លែងដែលមានមនុស្សច្រើន និងកុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំអោបគ្នាជាដើម៕