(ភ្នំពេញ)៖​ អ្នកដំណើរដែលបានឆ្លងកាត់ផ្លូវជាតិលេខ៤ ម្នាក់ បានរាយការណ៍មកកាន់ Fresh News ថា នៅយប់ចូលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មានករណីរថយន្តក្រុងមួយគ្រឿង បានត្រូវបានភ្លើងឆាបឆេះនៅកណ្តាលផ្លូវ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌ័ពោធិសែនជ័យ រាជាធានីភ្នំពេញ

រថយន្តរងការឆេះនោះ គឺជារបស់ក្រុមហ៊ុន វីរៈប៊ុនថាន ពណ៌សរលាយទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ 3C-5648 ដោយមានឡានទឹក០២គ្រឿងរបស់ស្រុកអង្គស្នួលខេត្តកណ្ដាល ចេញជួយពន្លត់។
តាមកាបំភ្លឺតៃកុងឈ្មោះ ឃិន ណាត ភេទប្រុស អាយុ៣៩ឆ្នាំ និងព្រូឆេះបណ្ដាលមកពីឆ្លង ចរន្តែខ្សភ្លើងចេញពីផ្នែកអាំងវទ័រផ្នែកខាងក្រោយក៏បណ្តាលឲ្យឆេះតែម្តង។ គ្មានអ្នកដំណើរទេ៕

រថយន្តក្រុងមួយគ្រឿង ត្រូវភ្លើងឆេះម៉ត់ នៅតាមបណ្តោយផ្លូវជាតិលេខ៤ (Video inside)

Posted by Fresh News on Sunday, February 28, 2016