(អូស្ត្រាលី)៖ លោក កុយ គួង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ និងក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជន ប្រចាំនៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ នៅថ្ងៃទី២៨ ខែកុម្ភៈនេះ បានរៀបចំពិធីបញ្ចូលសមាជិកបក្ស នៅទីក្រុងប្រីសបេន ប្រទេសអូស្ត្រាលី។
ពិធីនោះមានការចូលពីសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី ជាច្រើននាក់ផងដែរ។ ក្នុងឱកាសនោះ លោក កុយ គួង បាននាំយកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចប្រមុខដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា៕