(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាព នៃរដ្ឋបាលខណ្ឌឫស្សីកែវ សហការជាមួយមន្ត្រីសុខាភិបាល បានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ២ករណីទៀត «២ទីតាំង» និងអ្នកពាក់ព័ន្ធចំនួន ១៥នាក់ផ្សេងទៀត និងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្រោយពីបានបើកឲ្យដំណើរការជាសាធារណៈឡើងវិញ១កន្លែងនូវផ្ទះឈ្មោះ ឡាយ គា អ្នកជំងឺកូវីដ១៩ ពាក់ព័ន្ធ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ)។
លោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឲ្យដឹងថា មន្រ្តីសុខាភិបាលបានរកឃើញអ្នកមានវិជ្ជមាកូវីដ១៩ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ចំនួន០២នាក់ ស្មើនឹង០២ទីតាំង រួមមានដូចខាងក្រោម៖
*ទី១៖ ទីតាំងផ្ទះលេខ១៤ ផ្លូវលេខ៩ ក្រុមទី៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ អ្នកជំងឺឈ្មោះ សុគន្ធ នីសា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ តារាចម្រៀង មានអ្នកពាក់ព័ន្ធ០៥នាក់ (ស្រី០៤នាក់)។
*ទី២៖ ទីតាំងផ្ទះលេខ០៨២J ផ្លូវកាំកូស៊ីធី ក្រុមទី៧ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ អ្នកបុរសម្នាក់អាយុ៤០ឆ្នាំ មុខរបរតន្ត្រីករមានអ្នកពាក់ព័ន្ធ១០នាក់ (ស្រី០៦នាក់)។
បច្ចុប្បន្នអ្នកជម្ងឺទាំង០២នាក់ បានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីធឺខនធីណង់តាល់ (បចុ្ចប្បន្ន The Great Duke)។ រីឯអ្នកដែលពាក់ព័ន្ធទាំង១៥នាក់ខាងលើ ត្រូវបានអោយធ្វើចត្តាឡីស័កនៅផ្ទះ ហើយអាជ្ញាធរ បានសម្រេចបិទទីតាំងទាំង២ខាងលើជាបណ្ដោះអាសន្ន។
សូមជម្រាបថា សម្រាប់ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មកទល់ពេលនេះ មានទីតាំងចត្តាឡីស័កចំនួន០៥កន្លែងហើយ ក្រោយពីបានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ២ករណី ស្មើនិង២ទីតាំងទៀត ដែលមានដូចខាងក្រោម៖
១៖ សង្កាត់ទួលសង្កែទី២ មាន០២ករណីគឺ៖ ផ្ទះ សួស តូនី ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ និង Ho Ming Jie ផ្ទះលេខ 103 ភូមិពោងពាយ សង្កាត់ទួលសង្កែទី២
២៖ សង្កាត់ឫស្សីកែវ គឺផ្ទះ គិន កូលាប ផ្ទះ១១៣២ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ
៣៖ សង្កាត់គីឡូម៉ែត្រលេខ៦ ទីតាំងផ្ទះលេខ១៤ ផ្លូវលេខ៩ ក្រុមទី៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ អ្នកជម្ងឺឈ្មោះ សុគន្ធ នីសា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ តារាចម្រៀង និងមានអ្នកពាក់ព័ន្ធ០៥នាក់ (ស្រី០៤នាក់)។
៤៖ សង្កាត់ទួលសង្កែទី២ ទីតាំងផ្ទះលេខ០៨២J ផ្លូវកាំកូស៊ីធី ក្រុមទី៧ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ អ្នកជម្ងឺឈ្មោះ បុរស អាយុ៤០ឆ្នាំ មុខរបរតន្ត្រីករ មានអ្នកពាក់ព័ន្ធ ១០នាក់ (ស្រី០៦នាក់)។
៦៖ និងដោយឡែក សង្កាត់គីឡូម៉ែត្រលេខ៦ ឯណេះវិញ គឺផ្ទះឈ្មោះ ឡាយ គា ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦, អាជ្ញាធរ បានសម្រេចបើកឲ្យដំណើរការជាសាធារណៈឡើងវិញហើយ ក្រោយពីបានបិទជាបណ្ដោះអាសន្ន ដើម្បីធ្វើចត្តាឡីស័ក១៤ថ្ងៃ ពាក់ព័ន្ធ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ) នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១៕