(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានជូនដំណឹងដល់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងអង្គភាពចំណុះក្រសួងមហាផ្ទៃ មេត្តាជ្រាបថា លោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានទុក្ខយ៉ាងក្រៀមក្រំ ដោយលោកឧបាសក ម៉ាយ អង ត្រូវជាឪពុកបង្កើតបានទទួលមរណភាពកាលពីថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៤:៥៥ នាទីរសៀល ក្នុងជន្មាយុ ៩៧ឆ្នាំ ដោយជរាពាធ។

សពលោកឧបាសក ម៉ាយ អង នឹងត្រូវដង្ហែពីភ្នំពេញឆ្ពោះទៅកាន់វត្តព្រៃច្បារ ស្ថិតនៅភូមិស្រះថ្កូវ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០ នាទីព្រឹក ដើម្បីតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី។

ពិធីបញ្ចុះសពលោកឧបាសក ម៉ាយ អង នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០ នាទីព្រឹក នៅវត្តព្រៃច្បារ ស្ថិតនៅភូមិស្រះថ្កូវ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង៕