(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារថ្មីមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ។
បើតាមសេចក្តីព្រាងផែនការរបស់អាជ្ញាធរខេត្តព្រះសីហនុ បានឱ្យដឹងថា អាជ្ញាធរក៏បានត្រៀមកម្លាំង និងដាក់សមត្ថកិច្ចការពារសុវត្ថិភាព នៅក្នុងដំណើរសម្ពោធអគាររបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផងដែរ៕