Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំណឹងមរណភាព! ឪពុកបង្កើតលោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលមរណភាពក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធ

10-03-2021 19:56

(ភ្នំពេញ)៖ មហាឧបាសក ម៉ាយ អង ត្រូវជាឪពុកបង្កើតលោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាព នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង ១៤:៥៥នាទីរសៀល ក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធ។

សពមហាឧបាសក ត្រូវរៀបចំហែរចេញពីគេហដ្ឋានផ្ទះលេខ៨៩ ផ្លូវលេខ២៨០ សង្កាត់អូទ្បាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញនៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹក ឆ្ពោះទៅទីវត្តព្រៃច្បារ ស្ថិតក្នុងភូមិស្រ:ថ្កូវ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ដើម្បីប្រារព្ធពិធីបុណ្យតាមប្រពៃណី។

ពិធីបញ្ចុះសព នឹងប្រព្រឹត្តថ្ងៃអាទិត្យ ទី១៤ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹក នៅទីតាំងខាងលើ៕