(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានជួសជុលស្ពានតាអោង ដែលជាស្ពានបុរាណស្ថិតនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង។
ស្ថានភាពមុនការជួសជុលស្ពាននេះមានសភាពទ្រុឌទ្រោមខ្លាំង និងផ្នែកខ្លះបានប្រេះ និងរលុះធ្លាក់ ដែលប្រឈមនឹងហានិភ័យខ្ពស់ ទាមទារឱ្យមានការជួសជុលជាបន្ទាន់។
បន្ទាប់ពីនោះ លោកអគ្គនាយកក៏បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវ និងជួសជុលនៅប្រាសាទវាលផ្ទី ស្ថិតនៅចំកណ្ដាលបារាយណ៍នៃប្រាសាទបេងមាលា ដែលបានបើកការដ្ឋាននាដើមខែមីនាកន្លងទៅផងដែរ។
ប្រាសាទនេះ ទទួលបានការឧបត្ថម្ភជាថវិកាសម្រាប់ជួសជុលដោយសប្បុរសជនខ្មែរ ដែលបច្ចុប្បន្នក្រុមការងារជំនាញរបស់អាជ្ញាធរជាតិអប្សរាកំពុងធ្វើកំណាយស្រាវជ្រាវ មុននឹងចាប់ផ្តើមជួសជុលនាពេលឆាប់ៗខាងមុខនេះ៕