(ភ្នំពេញ)៖ កម្មវិធី «កំពូលតន្ត្រី KAP» នៅក្នុងថ្ងៃអាទិត្យសប្ដាហ៍នេះ ទស្សនិកជននឹងកាន់តែប្លែកអារម្មណ៍ កំសាន្តសប្បាយរីករាយ ជាមួយតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជាដូចជា កញ្ញា សុខ ពិសី, លោក យក់ ដួងដារា, កញ្ញា ស្រីល័ក្ខ ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៩៖០០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។ ជាពិសេសជាងនេះទៅទៀត ទស្សនិកជននឹងផ្ទុះសំណើចក្អាកក្អាយជាមួយនឹងក្រុមកំប្លែង CBS ព្រមទាំងការសម្តែងទេពកោសល្យ និងសមត្ថភាពពិសេសៗជាច្រើនទៀត ។

ទស្សនិកជនអាចទស្សនាដោយសេរី និងរីករាយជាមួយ «កំពូលតន្ត្រី KAP» នារាត្រីថ្ងៃអាទិត្យនេះ នៅស្ទូឌីយោស្ថានីយទូរទស្សន៍ CNC ឫស្សីកែវ ហើយទស្សនិកជនក៏អាចទស្សនាតាមរយៈការផ្សាយបន្តផ្ទាល់ ជាមួយ Fresh News TV នៅលើទូរស័ព្ទដៃ និងនៅលើគេហទំព័រ បានយ៉ាងងាយស្រួលផងដែរ។

សូមរង់ចាំទស្សនាការផ្សាយផ្ទាល់នេះ តាមកញ្ចក់ទូរទស្សន៍ CNC និងលើទូរស័ព្ទដៃ របស់លោក-អ្នកជាមួយ Fresh News TV នៅរាត្រីថ្ងៃអាទិត្យនេះ ចាប់ពីម៉ោង ៧ដល់ម៉ោង ៩យប់កុំបីខាន៕