(ក្រចេះ)៖ កម្លាំងអាវុធហត្ថសហការ ជាមួយនគរបាលស្រុក និងអាជ្ញាធរស្រុកចិត្របុរី ដឹកនាំដោយលោក អ៊ួង សម្បិត្ត អភិបាលរងស្រុកបានបើកប្រតិបត្តិការចុះទៅ បង្ក្រាបទីតាំង ជល់មាន់ និងបាញ់អាប៉ោង នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅ ចំណុចភូមិសំបុកឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
លោក អ៊ឹម ចិត្រា មេបញ្ជាការ អាវុធហត្ថស្រុកចិត្របុរី បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងក្រោមការ បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការអាវុធហត្ថក្រចេះ។ សម្រាប់ប្រតិបត្តិការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូចំនួន៧គ្រឿង មាន់ចំនួន១០ក្បាល អង្រុតក្រុងមាន់ចំនួន១១ ចានអាប៉ោងចំនួន១ អាប៉ោងចំនួន១ មួកសុវត្ថិភាពចំនួន២ ជញ្ជីងថ្លឹងមាន់១ និងឃាត់ខ្លួនមនុស្សម្នាក់។
ជនសង្ស័យ ឈ្មោះ ថន វិចិត្រ អាយុ៣១ឆ្នាំ រស់ភូមិឃុំកើតហេតុ ហើយបច្ចុប្បន្ន ជនសង្ស័យត្រូវឃុំខ្លួន បណ្ដោះអាសន្ន នៅអធិការដ្ឋាន ស្រុកដើម្បីចាត់ការតាមនីតិវិធី៕