Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ស្ពឺ ជូនដំណឹងប្រកាសផ្អាកជាបណ្តោះអាសន្ន នូវកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗ ដើម្បីទប់ស្កាត់ជំងឺកូវីដ

10-03-2021 14:29

(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសឲ្យផ្អាកជាបណ្តោះអាសន្ន នូវកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗ។ នេះបើតាមលិខិត របស់អភិបាលខេត្តកំពង់ស្ពឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងលិខិត បានបញ្ជាក់ថា «ដោយស្ថានភាពបច្ចុប្បន្នជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍ថ្ងៃទី២០ កុម្ភៈ បាននិងកំពុងរីករាលដាល ក្នុងសហគមន៍គួរឲ្យព្រួយបារម្ភ ដូចនេះ ដើម្បីចូលរួមទប់ស្កាត់ បង្ការការពារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះ សូមលោកអភិបាលក្រុង និង ស្រុក ធ្វើការផ្សព្វផ្សាយណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាភូមិ ឃុំ សង្កាត់ឲ្យផ្អាកជាបណ្តោះអាសន្ន នូវកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗ ដែលមានមនុស្សចូលរួមច្រើន ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ តទៅរហូតដល់មានការជូនដំណឹងជាថ្មី»

ជាមួយគ្នានេះ លោក វ៉ី សំណាង ក៏ប្រាប់ឲ្យបន្តណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល និងតាមវិធានរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ «៣ កុំ ៣ការពារ»៕