(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំយុទ្ធនាការឌីជីថល «គិតគូរកូន» ដើម្បីលើកកម្ពស់ការយល់ដឹង អំពីភាពអាចមានគ្រោះថ្នាក់ ដោយសារការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចំពោះកុមារ និងផ្តល់ព័ត៌មានចំបាច់ដល់ឪពុកម្តាយ និងអាណាព្យាបាលអំពីការការពារ និងដោះស្រាយបញ្ហាពាក់ព័ន្ធ។ យុទ្ធនាការនេះគាំទ្រដោយស្ថានទូតឥណ្ឌា ប្រចាំនៅប្រទេសកម្ពុជា។
ឪពុកម្ដាយឆ្លាតវៃ ការពារហានិភ័យ ពេលកូនអនឡាញ ! តាមដានទំព័រ គិតគូរកូន Kit Kou Kon និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications សម្រាប់គន្លឹះថ្មីៗដើម្បីការពារកូនរបស់លោកអ្នក៕