(ភ្នំពេញ)៖ បទចម្រៀងដ៏ពីរោះមួយបទដែលមានចំណងជើងថា «ភរិយាជាគ្រូពេទ្យ» មានអត្ថន័យបង្ហាញពីការលះបង់ខ្ពស់របស់ក្រុមគ្រូពេទ្យទាំងឡាយ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការព្យាបាលអ្នកជំងឺកូវីដ និងអ្នកជំងឺទូទៅ សុខចិត្តឃ្លាតស្វាមី និងកូនៗជាទីស្រលាញ់ ដើម្បីចេញការពារសុវត្ថិភាពសុខភាពជូនប្រជាពលរដ្ឋ។
បទ «ភរិយាជាគ្រូពេទ្យ» នេះដែរ គឺជាស្នាដៃនិពន្ធរបស់ឯកឧត្តម ហ៉ឹម សុភា (នភា) និងបកស្រាយដោយអ្នកនាង សុន ស្រីពេជ្រ តាមលំនាំបទ «ចម្រៀងទាវឯក ឬ ផាហ៊ុមទាវឯក»។
ខ្លឹមសារអត្ថន័យនៃបទចម្រៀងនេះ ពិតជាបានអង្រួងបេះដូងអ្នកស្ដាប់គ្រប់គ្នាឱ្យយល់អំពីការខិតខំរបស់ក្រុមគ្រូពេទ្យ និងកាន់តែរឭកដឹងគុណរបស់ក្រុមគ្រូពេទ្យដែលប្រឹងខិតខំទាំងយប់ទាំងថ្ងៃ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ៕
សូមរីករាយសណ្ដាប់ និងទស្សនាជាមួយបទចម្រៀង «ភរិយាជាគ្រូពេទ្យ» ដូចតទៅ៖