(អង់គ្លេស)៖ ក្រុមអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក WHO បានឲ្យដឹងថា សារធាតុគីមី MBT នៅក្នុងជ័រកៅស៊ូ ដែលគេយកទៅផលិតផលិតផលនានា នោះគឺជាសារធាតុមួយដែលអាចបង្កជាជំងឺមហារីក ដ៏ធ្ងន់ធ្ងរបាន។ នេះបើតាមការផ្សាយរបស់សារព័ត៌មានអង់គ្លេស Mirror។
ផលិតផលដែលគ្រោះថ្នាក់នោះមានដូចជា កាវបិត, ក្បាលដោះកូនក្មេង, ស្រោមដៃជ័រ, ស្រោមអនាម័យ, និង កៅស៊ូកង ជាដើម ដែលសុទ្ធសឹងតែផ្ទុកនូវសារធាតុគីមីគ្រោះថ្នាក់ ដែលអាចបង្កជាជំងឺមហារីក។ នេះបើតាមការព្រមានដោយផ្ទាល់ពីប្រធានអង្គការ WHO។
នៅក្នុងកិច្ចប្រជុំក្នុងទីក្រុង លីយ៉ុង (Lyon) ប្រទេសបារាំង ក្រុមជំនាញមានគ្នា ២៤រូប មកពី ៨ប្រទេសបាន ពិភាក្សាគ្នា និង ផ្តល់អំណះអំណាងយ៉ាងក្តៅគគុកលើប្រធានបទខាងលើនេះ ហើយទីបំផុតពួកគេក៏ព្រមព្រៀងគ្នា ថាសារធាតុខាងលើនេះ ពិតជាបង្កជំងឺមហារីក ប្រាកដមែន។
ឧទាហរណ៍មួយក្នុងចំណោមវត្ថុប្រើប្រាស់ទាំងនោះ គឺក្បាលដោះសម្រាប់កូនក្មេងបៅ ដោយសាស្ត្រាចារ្យលោក Hans Kromhout បានប្រាប់ថា សារធាតុ MBT នោះជា ជ័រកាវ ដែលធ្វើឲ្យក្បាលបៅដោះរបស់កូនក្មេងរលោង ហើយវាពិត ជាគ្រោះថ្នាក់ណាស់ ដែលអាចផ្ទុកសារធាតុនេះ បើទោះបីជាវាជាផលិតផលសម្រេចក៏ដោយ៕