យុវជនគំរូ មិនត្រូវពាក់ព័ន្ធគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែមីនា៖ បង្ក្រាប១២ករណី ឃាត់ខ្លួន ២០នាក់
09-03-2021 17:50
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ១២ករណី ក្នុងនោះ ករណីប្រើប្រាស់០១ករណី និងជួញដូរ១១ករណី ដោយឃាត់ខ្លួនជនសង្ស័យ ២០នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១៥៨ករណី ឃាត់មនុស្ស ៣៥៧នាក់ (ស្រី១៩នាក់)៕