(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បានដាក់ចេញវិធានការបន្ទាន់ចំនួន ៨ចំណុច សម្រាប់បង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ នេះបើតាមសេចក្តីណែនាំ របស់សម្តេចក្រឡាហោម ស ខេង ប្រាប់ទៅមន្ត្រីរាជការស៉ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ការដាក់ចេញវិធានការបន្ទាន់ខាងលើ ធ្វើឡើងយោងតាមបទបញ្ជា និងសារសម្លេងណែនាំពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរាត្រីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ក្នុងការបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ។
សូមជម្រាបថា កម្ពុជាកំពុងជួបប្រទះបញ្ហារីករាលដាលជំងឺកូវីដ១៩ ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដ៏ធ្ងន់ធ្ងរមួយមិនធ្លាប់មាន។ គិតត្រឹមរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១០៦០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥៣៨នាក់ និងអ្នកជំងឺសម្រាកព្យាបាលចំនួន ៥២១នាក់៕
សូមអានវិធានការ ៨ចំណុច របស់សម្តេចក្រឡាហោម ស ខេង ខាងក្រោមនេះ៖