(ភ្នំពេញ)៖ ស្រាបៀរលីអូ ទើបតែបានប្រគល់រង្វាន់ធំជាច្រើន ជូនដល់អ្នកឈ្នះពីកម្មវិធី Leo Pull Ring 2016 គាស់ភ្លាម ឈ្នះភ្លែត នៅថ្ងៃទី២៧ ខែកុម្ភ:ឆ្នាំ២០១៦ ក្នុងការប្រគុំតន្ត្រី របស់ស្រាបៀរលីអូ នៅឯសាល សន្និសិទ កោះពេជ្រ ដែលមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនស្រាបៀរលីអូ និង ចូលរួមជាសាក្សីពីសំណាក់អតិថិជនរាប់ពាន់នាក់។
ជាមួយនឹងរង្វាន់សន្ធឹកសន្ធាប់ដូចជា ទូរទស្សន៍សេរីទំនើប (LED flat screen) ទូរស័ព្ទ iPhone6 ប្រាក់សុទ្ធ ១០០០ ដុល្លា និងម៉ូតូ ហុងដាឌ្រីម (Honda Dream) បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលនិងត្រេកអរ ក្លាយជាសក្ខីភាព ដ៏អស្ចារ្យមួយ ក្នុងកម្មវិធីនារាត្រីនោះ។ ប៉ុន្តែអ្វីដែលគួរឲ្យរន្ធត់ និងរំជួលអារម្មណ៍ជាងនេះទៅទៀតនោះគឺ នៅពេលដែលលោក ញ៉ែត ជឿន ត្រូវបានពិធីករប្រកាសឈ្មោះជាអ្នកឈ្នះរង្វាន់ រថយន្ត Mazda Pick-Up ដ៏ថ្មីស្រឡាងពីកម្មវិធី លោកបានឲ្យដឹងថា ខ្ញុំតែងតែចូលរួមនៅក្នុងកម្មវិធីផ្សងសំណាង ផ្សេងៗ តែនេះជាលើកទី១ហើយដែលខ្ញុំបានឈ្នះរង្វាន់ធំ អរគុណស្រាបៀរលីអូ ដែលបាន បង្កើតនូវកម្មវិធីដ៏អស្ចារ្យនេះហើយខ្ញុំសូមជូនពរឲ្យស្រាបៀរលីអូ ទទួលបានការគាំទ្រកាន់តែច្រើន។
ទន្ទឹមនឹងនោះ លោក ព្រាប សុវណ្ណ ប្រធានគ្រប់គ្រងទីផ្សារនៃ ក្រុមហ៊ុនចែកចាយផ្តាច់មុខស្រាបៀរ លីអូ ប្រចាំប្រទេសកម្ពុជាបានថ្លែងថា «កម្មវិធី Leo Pull Ring 2016 គាស់ភ្លាម ឈ្នះភ្លែត តែងតែត្រូវបានធ្វើឡើងដើម្បី ជាការតបស្នង និងអរគុណចំពោះអតិថិជនរបស់ខ្លួន ប៉ុន្តែឆ្នាំនេះ កម្មវិធីរបស់យើងមានភាព ជោគជ័យខ្លាំង បើប្រៀបធៀបទៅនឹងកម្មវិធីដែលស្រដៀងគ្នានាឆ្នាំមុនៗ។ ជាមួយការពង្រឹង ផ្នែកចែកចាយ និងយុទ្ធសាស្រ្តទីផ្សារដ៏រឹងមាំ អាចធ្វើឲ្យយើងទទួលបានអតិថិជនកាន់តែច្រើន ជាងមុន»។
ជាងនេះទៅទៀត អតិថិជនរបស់ស្រាបៀរលីអូ ទូទាំងព្រះរាជាណាចក្រកម្ពុជា នៅតែមានឱកាសឈ្នះរង្វាន់ ជាបន្ត ជាមួយកម្មវិធី Leo Pull Ring 2016 គាស់ភ្លាមឈ្នះភ្លែត របស់ស្រាបៀរលីអូ រហូតដល់ បំណាច់ឆ្នាំនេះ ដោយគ្រាន់តែគាស់គម្របដប ឬគម្របកំប៉ុងស្រាបៀរលីអូ នោះលោកអ្នកនឹងមាន ឱកាសឈ្នះរង្វាន់ធំ ដូចជា រថយន្ត Mazda pick-up សេរីថ្មី ម៉ូតូ Honda Dream ទូរទស្សន៍សេរីទំនើប (LED flat screen) ទូរស័ព្ទ iPhone6 ប្រាក់សុទ្ធ ១០០០ដុល្លា និងរង្វាន់ដ៍ទៃទៀតយ៉ាងសន្ធឹកសន្ធាប់៕