Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រោយពីបរាជ័យចុះសួរសុខទុក្ខទណ្ឌិតជាសមាជិក CNRP នៅពន្ធនាគារព្រៃស លោក ពេជ្រ ស្រស់ បានបន្តចុះធ្វើសកម្មភាពអប់រំកុមារ

28-02-2016 12:26

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយអប់រំ អំពីសីលធម៌ សុជីវធម៌ ដល់កុមារជាច្រើន នៅអង្គការ OCTO នៅខេត្តកំពង់ស្ពឺ។ ការចុះធ្វើសកម្មភាពអប់រំកុមារនេះ គឺក្រោយពីរូបលោក បរាជ័យចុះសួរសុខទុក្ខទណ្ឌិតជាសមាជិក CNRP នៅពន្ធនាគារព្រៃស។

លោក ពេជ្រ ស្រស់ បានលើកឡើងថា ការអប់រំសុជីវធម៌ និងសីលធម៌ដល់កូនក្មេងនាពេលនេះ ដើម្បីអោយពួកគាត់ យល់ដឹងបន្ថែមពីសុជីវធម៌ និងសីលធម៌ ដើម្បីរស់នៅក្នុងសង្គមអោយបានល្អ។

លោកលើកឡើងថា «ការអប់រំត្រូវធ្វើឡើងពីវ័យកុមារ ហើយឱ្យយល់ពីសុជីវធម៌ និងសីលធម៌ជាចម្បង។ បើសិនជាមានតែសញាប័ត្រ ហើយខ្វះសុជីវធម៌ និងសីលធម៌ មិនអាចក្លាយជា​កោសិការ​សង្គមបានល្អនោះឡើយ។ ខ្ញុំរីករាយយ៉ាងខ្លាំងបំផុតបានមកចែករំលែក ដល់កុមារកំព្រារនៅអង្គការOCTO នៅខេត្តកំពង់ស្ពឺ ដើម្បីអោយពួកគាត់ យល់ដឹងបន្ថែមពីសុជីវធម៌ និងសីលធម៌ ដើម្បីរស់នៅក្នុងសង្គមអោយបានល្អ»

សូមជំរាបថា គណបក្សយុវជនកម្ពុជា បានទទួលរួចហើយ នូវសេចក្តីប្រកាសសុពលភាពពីក្រសួងមហាផ្ទៃ ដែលច្បាប់បានកំណត់៕