(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងពេលព្រឹត្តិការណ៍សហគមន៍ -២០កុម្ភៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចផ្អាកដំណើរការសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: ទាំងអស់ ជាបណ្តោះ អាសន្ន នៅខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តកោះកុង ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា
គ្រប់គ្រឹះស្ថានទាំងអស់អាចបន្តដំណើរការសិក្សារៀងៗខ្លួនតាមប្រព័ន្ធបណ្តុះបណ្តាលពីចម្ងាយ (ONLINE) បាន៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖