(វិទ្យាសាស្ត្រ)៖ ភពព្រហស្បតិ៍ (Jupiter) ជាភពធំជាងគេនៅក្នុងចំណោមភពទាំង ៨ នៃប្រព័ន្ធព្រះអាទិត្យ។ ទោះបីជាវាស្ថិតនៅឆ្ងាយពីផែនដីក្តី ប៉ុន្តែដែនម៉ាញេទិចដ៏ខ្លាំងក្លា និងធំទូលាយរបស់វា បានរុញច្រានវត្ថុអវកាស ឬអាចម៍ផ្កាយធំៗ នានាមិនឲ្យមកវាយប្រហារផែនដីបានឡើយ។
តាមការរកឃើញរបស់អង្គការ NASA នៅក្នុងសតវត្សរ៍ទី២១ នេះឲ្យដឹងថា បើគ្មានភពព្រហស្បតិ៍នោះទេ ផែនដី របស់យើងនឹងត្រូវទទួលរង ការវាយប្រហារដោយអាចម៍ផ្កាយ យ៉ាងហោចណាស់ក្នុងរយៈពេល ២០០.០០០ឆ្នាំម្តង។ ដូច្នេះភពយក្សនេះពិតជា មានគុណធំធេងចំពោះភពផែនដី និង ភពមួយចំនួនទៀតក្នុងប្រព័ន្ធព្រះអាទិត្យ ហើយបើគ្មានវត្តមានភពព្រហស្បតិ៍ទេ ជីវិតលើផែនដីក៏ទំនងជាមិនអាចកកើតឡើងនោះដែរ។
ចង់ដឹងថា ភពព្រហស្បតិ៍មានភាពមហិមា និងអស្ចារ្យ ដល់កម្រិតណានោះ សូមអញ្ជើញទស្សនា វីដេអូជាភាសាខ្មែរខាងក្រោមនេះ៖
រៀបរៀងដោយ៖ ឥន្ទ វុត្ថា
ស្វែងយល់ពីវិទ្យាសាស្រ្ត៖ យល់ដឹងពីភាពអស្ចារ្យ របស់ភពព្រហស្បតិ៍ ដែលជារនាំងការពារផែនដី (Video inside)
Posted by Fresh News on Saturday, February 27, 2016