(ភ្នំពេញ)៖ នៅក្នុងឱកាសដែលលោក ហ៊ុន ម៉ានី ត្រូវបានមហាសន្និបាតក្រុមប្រឹក្សាយុវជនអាស៊ីបោះឆ្នោត ដោយឯកច្ឆន្ទ ជ្រើសរើសជា ប្រធានក្រុមប្រឹក្សាយុវជនអាស៊ី (AYC) សម្រាប់អាណត្តិចាប់ពីឆ្នាំ២០១៦-២០១៩ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន និងជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ សូមសម្តែងសេចក្តីសោមនស្សរីករាយឥតឧបមា និងអបអរសាទរចំពោះ លោក ហ៊ុន ម៉ានី ក្នុងឱកាសជាប់ប្រធានក្រុមបឹក្សាយុវជនអាស៊ី សម្រាប់អាណត្តិថ្មី។
សូម លោកប្រធានក្រុមប្រឹក្សាយុវជនអាស៊ី ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងកាយចិត្តមាំមួន អាយុយ៉ឺនយូរ ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍមាតុភូមិកម្ពុជា ឲ្យកាន់តែរីកចម្រើន និងនាំមកនូវកិត្យានុភាពជាតិ ល្បីរន្ទឺលើឆាកអន្តរជាតិបន្ថែមទៀត។ សូមលោកប្រធាន និងភរិយា ព្រមទាំងបុត្រាបុត្រី ជាទីស្រឡាញ់ ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕