(ភ្នំពេញ)៖ អ្នកបើកបរយានយន្តចំនួន១៣នាក់ទៀតហើយ ត្រូវបានកម្លំាងសម្ថកិច្ចនគរបាល ចរាចរណ៍ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ បន្ទាប់ពីពិនិត្យឃើញថា ពួកគេមានផ្ទុកជាតិអាល់កុលក្នុងខ្លួនកម្រិតខ្ពស់ មិនអាចពិន័យ និងអប់រំបាន។
របាយការណអំពីលទ្ធផល នៃការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៦ បានឲ្យដឹងថា យានយន្តដែលបានធ្វើការត្រួតពិនិត្យមានចំនួន១២០៨ គ្រឿង
(ម៉ូតូចំនួន៨៣៥គ្រឿង និងរថយន្ត៣៧៣គ្រឿង) យានយន្តដែលបានចេញប័ណ្ណពិន័យបទល្មើសចំនួន៤៣៩គ្រឿង (ម៉ូតូ៤០១ គ្រឿង និងរថយន្ត៣៨ គ្រឿង) អប់រំអ្នកបើកបរដែលមាន អត្រាជាតិស្រវឹងក្រោម០.២៥ ចំនួន១០នាក់ (ម៉ូតូចំនួន៨នាក់ និងរថយន្តចំនួន២នាក់) ពិន័យអ្នកបើកបរដែលមានអត្រាជាតិស្រវឹងចាប់ពី០.២៥ ដល់០.៣៩ មីលីក្រាម ២នាក់ (ម៉ូតូម្នាក់ និងរថយន្តចំនួនម្នាក់)។
លើសពីនេះ សមត្ថិច្ចបានឃាត់អ្នកបើកបរស្រវឹងចំនួន១៣នាក់ ក្នុងនោះអ្នកបើកម៉ូតូចំនួន១១នាក់ អត្រាជាតិអាល់កុលពី ០.៤១ដល់ ១.០១MgL/ខ្យល់ និងអ្នកបើកបររថយន្ត២នាក់ អត្រាជាតិអាល់កុល ០.៧៨ និង០.៧៩MgL/ខ្យល់។
គួរបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យរយ:ពេល២៦លើក បានឃាត់អ្នកបើកបរយានយន្តចំនួន២២៦នាក់ ក្នុងនោះអ្នកបើកបររថយន្តចំនួន៥០នាក់ និងអ្នកបើកបរម៉ូតូចំនួន១៧៦នាក់៕