(កំពង់ចាម)៖ ក្រុមការងារយុវជនថ្នាក់កណ្តាល ចុះជួយស្រុកបាធាយ ទទួលបន្ទុកលើការងារយុវជន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ បានធ្វើការឆ្លើយតប នឹងតម្រូវការចាំបាច់របស់វិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សណ្តែក ដោយក្រុមការងារបានផ្តល់ជូនតាមសំណើរ របស់លោកនាយកសាលា នូវតុ-កៅអីសិស្សចំនួន៥០ ដែលជាអំណោយរបស់លោក ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម ទទួលបន្ទុកការងារយុវជន។
ពិធីប្រគល់-ទទួលតុសិស្សចំនួន៥០ ដែលជាអំណោយរបស់ លោកប្រធាន ផ្តល់ជូនតាមរយះក្រុមការងារយុវជនថ្នាក់កណ្តាល នេះត្រូវបានចូលរួម ក្រោមអធិបតីភាពលោក ឈឹម សារ៉េត ប្រធានក្រុមការងារយុវជនថ្នាក់កណ្តាល ប្រចាំស្រុកបាធាយ ខេត្តកំពង់ចាម ទទួលបន្ទុកការងារយុវជន និងមានការចូលរួមពីលោកគ្រូអ្នកគ្រូ និងក្មួយៗជាសិស្សានុសិស្ស ប្រមាណ៨៨៩ នាក់ផងដែរ៕