(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១១៧,៤៣៧,៩២៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៦០៥,០៩៤នាក់ និងជាសះស្បើយឡើងវិញ ៩២,៩៤៦,៥៧១នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២៩,៦៩៦,២៥០នាក់ ស្លាប់ចំនួន ៥៣៧,៨៣៨នាក់ និងជាសះស្បើយចំនួន ២០,៣៣៦,៦៥៦នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ១១,២២៩,២៧១នាក់ ស្លាប់ចំនួន ១៥៧,៨៩០នាក់ និងជាសះស្បើយ ១០,៨៨០, ៨៨០នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១១, ០១៩,៣៤៤នាក់ ស្លាប់ ២៦៥,៥០០នាក់ និងជាសះស្បើយ ៩,៧៥៧,១៧៨នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖