(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី បានជំរុញមន្ត្រីឲ្យចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្ត និងដោយឥតបង់ថ្លៃ តាមប្រសាសន៍ដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ការជំរុញបែបនេះ របស់អភិបាលខណ្ឌឫស្សីកែវ បានធ្វើឡើងក្រោមការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, អធិការនគរបាលខណ្ឌ, មេបញ្ជាការរងអាវុធហត្ថខណ្ឌ, យោធភូមិភាគពិសេសប្រចាំខណ្ឌ, គណៈនាយក, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធខណ្ឌ លោក-លោកស្រីចៅសង្កាត់-ចៅសង្កាត់រងទាំង៧ សរុប៣០នាក់ ស្ថិតនៅសាលាខណ្ឌ នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១។
ក្នុងកិច្ចប្រជុំ និងក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ លោក ជា ពិសី បានដាក់ចេញ និងផ្ដោតសំខាន់លើរបៀបវារៈ ចំនួន០៤ គឺ៖
*ផ្សព្វផ្សាយស្មារតីអង្គប្រជុំរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់ក្រុមអាយុ៦០ឆ្នាំឡើងទៅ ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។
*ការចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ក្នុងភូមិសង្កាត់ នៅមូលដ្ឋានខណ្ឌ ដើម្បីអញ្ជើញពួកគាត់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្ត និងដោយឥតបង់ថ្លៃ។
*គ្រប់សង្កាត់ទាំងអស់ ត្រូវបន្តពង្រឹង និងចាត់វិធានការចំពោះភោជនីយដ្ឋាន អាហារដ្ឋានណា ដែលប្រែក្លាយពី KTV ហើយមិនគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល៕ ដោយ កំសាន្ដ