(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងអំពីការប្តូរទីតាំងយកសំណាកតេស្តរកវីរុសកូវីដ-១៩ ពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មកកាន់វេទិកា ៧ មករាវិញ ដែលស្ថិតនៅវិថីឯករាជ្យ (លេខ ១០០) ភូមិ១ សង្កាត់លេខ៣។

ការសម្រេចផ្លាស់ប្ដូរទីតាំងថ្មីនេះ គឺដើម្បីធានាបាននូវការរក្សាគម្លាតសុវត្ថិភាព ស្របតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។ ដូចនេះសូមប្រជាពលរដ្ឋ និងធុរជនដែលកំពុងរស់នៅ និងប្រកបអាជីវកម្មនៅខេត្តព្រះសីហនុ ហើយមានការសង្ស័យថាធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានវីរុសកូវីដ-១៩ ត្រូវទៅកាន់ទីតាំងយកសំណាកថ្មី ដូចបានជម្រាបជូនខាងលើ ចាប់ពីម៉ោង ៨៖០០ នាទីព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះតទៅ។

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ៖