(ភ្នំពេញ)៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដល់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពអ៊ុម សុភី គិតចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ សូមសហការជាមួយសមត្ថកិច្ច និងមន្ទីរជំនាញដោយត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅ មន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុក ពាមរក៌ ខេត្តព្រៃវែង។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ លោក អ៊ុម សុភី ជាគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង និងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពអ៊ុម សុភី គឺមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង។
ដោយឡែកចំពោះបងប្អូន ដែលមិនស្ថិតនៅក្នុងព្រឹត្តិការណ៍នេះ ប្រសិនបើមានរោគសញ្ញាដូចជា៖ ផ្តាសាយ ក្ដៅខ្លួន ក្អក ហៀរសំបោរ ឈឺបំពង់ករ ឬមានរោគសញ្ញាស្រដៀង សូមអញ្ជើញទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងបងប្អូនរស់នៅ ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕