(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ពីកន្លែងកើតហេតុឲ្យដឹងថា នៅវេលាម៉ោងប្រមាណជិត៩យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ មានហេតុការណ៍កើតឡើងមួយ ដោយម្ចាស់រថយន្ត Lexus RX330 មួយគ្រឿង​ ពាក់ស្លាកលេខ៖ ខ.ម 2-6882 បានបាញ់ប្រហារចំនួន១គ្រាប់ ទៅលើអ្នកជិះម៉ូតូតាមផ្លូវម្នាក់ ខណៈដែលមានគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច។

បន្ទាប់ពីបាញ់ប្រហារទៅលើអ្នកជិះម៉ូតូ (អ្នកជិះម៉ូតូមិនមានរងរបួស) ម្ចាស់រថយន្ត Lexus RX330 បានបើករត់គេច ត្រូវកម្លាំងអាវុធហត្ថក្រុងភ្នំពេញ​ តាមចាប់បាននៅចំណុចក្បែរផ្សារហេងលី តាមបណ្តោយផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនរងគ្រោះឈ្មោះ ​រៀម ​ឃួន​ ស្នាក់នៅ​ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ករណីនេះបង្កឲ្យមានការផ្អើល ប្រជាពលរដ្ឋតាមដងផ្លូវ និងប្រជាពលរដ្ឋរស់នៅតំបន់ក្បែរនោះ៕

បុរសម្នាក់ជិះរថយន្ត Lexus RX330 បាញ់ប្រហារទៅលើបុរសជិះម៉ូតូតាមផ្លូវម្នាក់ ផ្អើលពេញក្រុងភ្នំពេញ៕

Posted by Fresh News on Saturday, February 27, 2016