(កំពត)៖ រដ្ឋបាលសង្កាត់ក្រាំងអំពិល ក្រុងកំពត បានចេញមកច្រានចោលចំពោះការចោទប្រកាន់ លើបណ្ដាញផ្សព្វផ្សាយសង្គមថា លោកចៅសង្កាត់បានឃុបឃិតគ្នាជាមួយបក្ខពួក ដើម្បីរំលោភយកដីផ្លូវសាធារណៈ ដែលទទឹង២ម៉ែត្រ មានទីតាំងស្ថិតនៅក្បែរផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល។

តាមរយៈលិខិតបដិសេដដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលសង្កាត់ក្រាំងអំពិល បានអះអាងថា ការផ្សព្វផ្សាយខ្លឹមសារព័ត៌មាននេះ គ្មានមូលដ្ឋានច្បាស់លាស់ និងធ្វើឲ្យប៉ះពាល់កិត្តិយសរបស់លោកចៅសង្កាត់ ដែលខិតខំបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

ខាងក្រោមនេះ ជាលិខិតបដិសេធរបស់រដ្ឋបាលសង្កាត់ក្រាំងអំពិល ៖