(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានដាក់ចេញសេចក្ដីណែនាំស្ដីពីការរឹតបន្តឹងការអនុវត្តកាតព្វកិច្ចស្រង់ព័ត៌មានភ្ញៀវដែលមកចូលស្នាក់នៅក្នុងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ទូទាំងប្រទេស។

ទន្ទឹមគ្នានេះ ក្រសួងទេសចរណ៍ បានអំពាវនាវដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ និងសាធារណ:ទាំងអស់ ចូលរួមអនុវត្តសេចក្ដីណែនាំនេះទាំងអស់គ្នា ដេីម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសការរីករាលដាលក្នុងសហគមន៍៕

ខាងក្រោមនេះជាខ្លឹមសារលម្អិតក្នុងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍៖