Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គិភ័យមួយចំអិនកំពឹស ឆាបឆេះហាងលក់គុយទាវ ក្នុងសង្កាត់ឫស្សីកែវ បានរលត់វិញក្រោយកិច្ចអន្តរាគមន៍ទាន់ពេលវេលា

27-02-2016 16:45

(ភ្នំពេញ)៖ អគ្គិភ័យមួយចំអិនកំពឹស បានឆាបឆេះហាងលក់គុយទាវមួយកន្លែង ​ស្ថិតក្នុងភូមិសាមគ្គី សង្កាត់-ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានរលត់វិញហើយនៅមុននេះបន្តិច។ អគ្គិភ័យឆាបឆេះនេះ បានកើតឡើងនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

អគ្គិភ័យបានរលត់ទៅវិញ ក្រោយពេលដែលកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ យកបំពង់ពន្លត់អគ្គិភ័យជួយពន្លត់ ។ តាមសមត្ថកិច្ចប្រាប់អង្គភាព Fresh News ថា អគ្គិភ័យដែលឆាបឆេះនេះ បណ្តាលមកពីម្ចាស់ហាងគុយទាវ មិនបានបិទចង្រ្កានហ្គាស រហូតដល់ឆាបឆេះចេញជាអណ្តាតភ្លើង។

ក្នុងហេតុការណ៍នេះ មិនបានធ្វើឲ្យខូចខាតអ្វីធំដុំនោះទេ ដោយសារមានការអន្តរាគមន៍ទាន់ពេលវេលា៕