(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី របបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្ដិនៃច្បាប់ស្ដីពីការងារ។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
អនុក្រឹត្យនេះ មានគោលបំណងដាក់ឲ្យដំណើរការ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ តាមរយៈការកំណត់យន្តការ លក្ខខណ្ឌបែបបទ និងនីតិវិធីនៃការចុះបញ្ជី ការបង់ភាគទាន អត្រាភាគទាន អត្រាសមាច័យ ការទាមទារ និងការផ្តល់តាវកាលិក។
អនុក្រឹត្យនេះ មានវិសាលភាពអនុវត្ត ចំពោះបុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដោយរាប់បញ្ចូលទាំងបុគ្គល ដែលធ្វើការចាប់ពី២(ពីរ) កន្លែងឡើងទៅ៕
ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុង៖