Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំណឹងមរណភាព! ម្ដាយក្មេករដ្ឋមន្ដ្រី អ៊ុក រ៉ាប៊ុន បានទទួលមរណភាព ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ

06-03-2021 15:51

(ភ្នំពេញ)៖ មហាឧបាសិកា កែវ ហ៊ាង ដែលត្រូវជាម្ដាយក្មេក របស់លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលមរណភាព នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៤៖៤០នាទីរសៀល ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។

សពមហាឧបាសិកា កែវ ហ៊ាង តម្កល់ធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសព ផ្ទះលេខ ៧១ ផ្លូវលេខ ២១៤ ភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសម្តេច ឯកឧត្តម លោកជំទាវ លោកលោកស្រី ព្រមទាំងទាំងញាតិមិត្តជិតឆ្ងាយនៃសពទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕