(រតនគិរី)៖ មន្រ្តីការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថាន ខេត្តរតនគីរី នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១នេះ បានប្រគល់កូនខ្លាត្រី ចំនួន២ក្បាល ជូនលោក នី ម៉ារ៉ែន តំណាងអង្គការជីវិតសត្វស្លាបអន្តរជាតិ (Birdlife international) ប្រចាំនៅខេត្តរតនគិរី ដើម្បីយកទៅជួយសង្គ្រោះ ស្តារនីតិសម្បទា និងប្រលែងចូលព្រៃធម្មជាតិវិញ។
សូមបញ្ជាក់ថា នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ លោក វរសេនីយ៍ត្រី និន ណា នាយប៉ុស្តិ៍ អូរសេដ្ឋី៧០៧ វរៈការពារព្រំដែនគោគ៦០៣ បានប្រគល់កូនខ្លាត្រីចំនួន២ក្បាលជូនលោក ថុន ស៊ូខុន តំណាងមន្ទីរបរិស្ថាន ខេត្តរងតនគីរី ដើម្បីជួយសង្រ្គោះលែងទៅក្នុងព្រៃធម្មជាតិ។
កូនខ្លាត្រីទាំង ២ក្បាលនេះ ត្រូវបានអ្នកភូមិតាំងជិ ឃុំញ៉ាង ស្រុកអណ្តូងមាស ចាប់បានក្បែចំការរបស់គាត់បានមកប្រគល់ជូនប៉ុស្តិ៍នគរបាលលេខ៧០៧ កាលពីពេលថ្មីៗកន្លងទៅនេះ៕