(បន្ទាយមានជ័យ)៖ លោក យ៉ង់ សក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលអភិបាលខេត្ត និងអង្គភាពទាំង៣ស្ថាប័ន នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បានសហកាជាមួយអាជ្ញាធរ ឃុំសង្កាត់ទាំង៦៥ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីស្រង់ឈ្មោះប្រជាពលរដ្ឋចូលក្នុងទម្រង់ ១០.២៥ និងទម្រង់១០.២៧ ឆ្នាំ២០២១ រៀងរាល់២ខែម្តង។
បើតាមលោក យ៉ង់ សក្តិ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា លេខាធិការដ្ឋានរៀបចំបោះឆ្នោតខេត្តបន្ទាយមានជ័យ បានលើកឡើងថាកិច្ចប្រជុំថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយដល់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ ស្តីពីការប្រជុំបូក សរុបលទ្ធល ការស្រង់ឈ្មោះប្រជាពលរដ្ឋក្នុងទម្រង់ ១០.២៥ និងទម្រង់១០.២៧ រាល់២ខែម្តង និងនីតិវិធីការផ្លាស់ប្តូរឯកសារ អ.ខ ប្រភេទ១ ឬ អ.ខ ប្រភេទ២ និងឯកសារបញ្ជាក់អត្តសញ្ញាណ ឯ.អ អស់សុពលភាព តាមប្រព័ន្ធអិនធឺណែត។
លោកបានឱ្យដឹងយ៉ាងដូច្នេះថា៖ «លទ្ធផល នៃការស្រង់ឈ្មោះប្រជាពលរដ្ឋចូលក្នុងទម្រង់ ១០.២៥ អ្នកស្លាប់មានចំនួនសរុប៨២០នាក់ ស្រី ៣,៣៨នាក់ ផ្លាស់ចេញសរុប ៤៧នាក់ ស្រី៦នាក់ ដកហូតសិទ្ធិបោះឆ្នោតសរុបមានចំនួន ០នាក់ សរុបមានចំនួន ៨៦៧នាក់ ស្រី ៣៤៤នាក់ លទ្ធលនៃការស្រង់ឈ្មោះប្រជាពលរដ្ឋចូលរួមក្នុងទម្រង់ ១០.២៧ មានចំនួន ប្រជាពលរដ្ឋទើបគ្រប់អាយុចំនួន ២,២៥៨នាក់ ស្រី១,១៥០នាក់ មិនទាន់បានចុះឈ្មោះបោះឆ្នោតមានចំនួន ១១,៩៧២នាក់ ស្រី ៥,៦៦៦នាក់ ផ្លាស់ចូលមានចំនួន ២៧៥នាក់ ស្រី១០៧នាក់ សរុបមានចំនួន ១៤,៥០៥នាក់ ក្នុងនោះមានស្រី ៦,៩២៣នាក់»។
លោក យ៉ង់ សក្តិ បានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ មានឈ្មោះ និងបញ្ជីបោះឆ្នោតស្រុកទូទាំងខេត្ត ៨៧,៣៣០នាក់ អ្នកមានអត្តសញ្ញាណប័ណ្ណប្រភេទ៣ ចំនួន ២៤,២៤៣នាក់ អ្នកមិនទាន់មានអត្តសញ្ញាណប័ណ្ណប្រភេទ៣ មានចំនួនសរុប ៣៩,០៤០នាក់ អ្នករកមិនទាន់ឃើញសរុប ២៤,០៤៧នាក់។
លោកបានបន្ថែមទៀតថា ខេត្តបន្ទាយមានជ័យ មានឃុំ សង្កាត់ចំនួន៦៥ ក្នុងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នោះអត្តសញ្ញាណប័ណ្ណប្រភេទ១ និងប្រភេទទី២ អស់សុពលភាពហើយបានតែអត្តសញ្ញាណប័ណ្ណប្រភេទ ៣តែប៉ុណ្ណោះ អាចចុះឈ្មោះបានហើយប្រជាពលរដ្ឋដែលអាចចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ បានចាប់ពីអាយុ១៨ឆ្នាំឡើង នៅក្នុងសង្កាត់ដែលខ្លួនរស់នៅ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ របស់ឃុំ សង្កាត់ទាំង៦៥ ក្នុងខេត្តនៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងខេត្ត។
ក្នុងកិច្ចប្រជុំនោះ លោកស្រី លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ បានបន្ថែមថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព តាមរយៈការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោតដែលបានទទួលមរណភាព ដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្នដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេងដោយមានឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីលុបចេញពីបញ្ជីបោះឆ្នោត ការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើរបស់សាមីខ្លួនដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ។
លោកស្រីបានគូសបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតសំដៅលើប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមកប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើង កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៣ ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ត្រូវទៅចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅជាដើម៕