(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្ដេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសប្រារព្ធខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ ក្រោមប្រធាបទ «ស្ដ្រី និងការអភិវឌ្ឍ ក្នុងបរិការណ៍កូវីដ-១៩»។
នៅក្នុងសារលិខិតជូនពររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានបបញ្ជាក់ថា «ជាបឋមនាងខ្ញុំ មានកិត្ដិយស សូមគោរពជូននូវសព្ទសាធុការពរបវរសួស្ដី សិរីវឌ្ឍនៈ គ្រប់ប្រការ ជូនចំពោះ សម្ដេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានសុខភាពល្អជានិច្ចនិរន្ដរ៍ ពលានុភាពមាំមួនខ្លាំងក្លា បញ្ញាភ្លឺថ្លា ត្រចេះត្រចង់ មានជន្មាទីឃាយុយឺនយូរ តរៀងទៅ»។
ក្នុងឱកាសដ៏មហាកិត្ដិយសនេះ «នាងខ្ញុំ ព្រមទាំងសហការី នៃកាកបាទក្រហមកម្ពុជា សូមសម្ដែងនូវការគោរពសរសើរយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្ដេច ដែលជានិច្ចកាល តែងតែលះបង់កម្លាំង កាយ ចិត្ដ ប្រាជ្ញា ស្មារតី ក្នុងនាមឧត្ដមភរិយាប្រកបដោយសង្គហធម៌ដ៏ជ្រាលជ្រៅ និងខ្ជាប់ខ្ជួន រួមដំណើរជាមួយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងបានបរិច្ចាគទ្រព្យសម្បត្ដិ សទ្ធាជ្រះថ្លា ដ៏បរិសុទ្ធដោយសប្បុរសធម៌ និងមនុស្សធម៌ សំដៅស្ថាបនាសមិទ្ធផលនានា ដ៏វិសេសវិសាលក្រៃលែង បូជាថ្វាយចំពោះព្រះពុទ្ធសាសនា ក្នុងវិស័យពុទ្ធចក្រ ព្រមទាំងអាណាចក្រ ដើម្បីរួមចំណែកកសាង អភិវឌ្ឍសង្គមជាតិកម្ពុជា ប្រជាជនកាន់តែមានជីវភាពធូរធារ ថ្កុំថ្កើង រុងរឿង សុខដុមរមនា ក្នុងសុខសន្ដិភាព ស្ថិរភាពរឹងមាំ ក្រោមម្លប់ដ៏ត្រជាក់ នៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា»។
សូមអានសារលិខិតជូនពរ របស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖