Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១! (Photo inside)

05-03-2021 22:34

(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើងរួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ YouTube នឹងបើកឲ្យដំណើរការ Channel លោក ដូណាល់ ត្រាំ ឡើងវិញ លុះត្រាណាតែលោកបញ្ឈប់ ការប្រើពាក្យសម្តីញុះញង់

២៖ ការព្រមានអំពីស៊ូណាមិត្រូវបានដកវិញ ក្រោយគ្រោះរញ្ជួយដី ៨.១រ៉ិចទ័រ វាយប្រហារកោះ Kermadec ស្ថិតនៅ១ពាន់គីឡូម៉ែត្រពីនូវែលសេឡង់

៣៖ ចិននឹងបន្តប្រឆាំងយ៉ាងដាច់ខាត ចំពោះការចង់បានឯករាជ្យនៃកោះតៃវ៉ាន់ ប៉ុន្តែចិននៅតែលើកស្ទួយ ទំនាក់ទំនងសន្តិភាព

៤៖ ទីបំផុតអគ្គរដ្ឋទូតមីយ៉ាន់ម៉ាថ្មីប្រចាំនៅ UN សុំលាលែងចេញពីតំណែង និងប្រគល់តួនាទីនេះ ឲ្យទៅអគ្គរដ្ឋទូតចាស់វិញ

៥៖ អ្នកជំនាញជាន់ខ្ពស់នៅ UN ផ្តល់យោបល់ឲ្យដាក់ទណ្ឌកម្ម ផ្នែកអាវុធជាសកល ទៅលើយោធាមីយ៉ាន់ម៉ា

៦៖ អូស្រ្តាលីស្នើឱ្យគណៈកម្មការអឺរ៉ុបពិនិត្យឡើងវិញ លើការបិទខ្ទប់វ៉ាក់សាំងកូវីដ-១៩ របស់អ៉ីតាលី