Fresh News TV នឹងផ្សាយបន្តផ្ទាល់កម្មវិធី «កំពូលអ្នកប្រដាល់ជើងឯកគោជល់វគ្គ៣» វគ្គផ្ដាច់ព្រ័ត្រ ចាប់ពីម៉ោង៥៖៤៥នាទីល្ងាចថ្ងៃសៅរ៍នេះ
27-02-2016 14:21
(ភ្នំពេញ)៖ កម្មវិធី «កំពូលអ្នកប្រដាល់ជើងឯកគោជល់ វគ្គ៣» នៅល្ងាចថ្ងៃសៅរ៍សប្ដាហ៍នេះ គឺជាវគ្គផ្ដាច់ព្រ័ត្រ ដោយគូដណ្ដើមខ្សែក្រវ៉ាត់គឺ កីឡាករឡាវ យ៉តឃុនភុន អេកបាងសៃ ប៉ះជាមួយកីឡាករថៃ ណាត់តាផុន គៀតអាវ៉ន និងគូប្រដាល់ដណ្ដើមលេខ៣ និងលេខ៤ ដោយកីឡាករកម្ពុជា អ៊ុំ ចំរើន ប៉ះកីឡាករឡាវ អូរ៉ូណូ ចំប៉ាសក្ដិ។ ក្នុងនោះក៏មានគូប្រដាល់លក្ខណៈមិត្តភាពអន្តរជាតិផងដែរ ដោយកីឡាករ យ៉េន ឌីណា ប៉ះជាមួយ ភិតណយ ពៀកខាឃែរ៍។
ចង់ដឹងថា តើកីឡាករប្រដាល់ យ៉តឃុនភុន និង ណាត់តាផុន នរណាជាម្ចាស់ខ្សែក្រវ៉ាត់ កំពូលអ្នកប្រដាល់ជើងឯកគោជល់វគ្គ៣ នេះ? ទស្សនិកជនអាចទស្សនាការផ្សាយផ្ទាល់នៅសង្វៀន CNC ឫស្សីកែវ ឬតាមកញ្ចក់ទូរទស្សន៍ CNC លើសពីនេះ ទស្សនិជនក៏អាចទស្សនានៅលើទូរស័ព្ទដៃរបស់លោកអ្នកជាមួយ Fresh News TV ផងដែរ ចាប់ពីម៉ោង ១៧៖៤៥នាទី ថ្ងៃសៅរ៍តទៅ៕